កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី២២

Thu-19-December-2019

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩មានកិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិបានរៀបចំកិច្ចប្រជុំលើក២២ នៅទីស្តីការក្រសួងសិប្បកម្ម និងសិប្បកម្មក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានសមាជិកដែលតំណាងមកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនដែលជាសមាជិករបស់ក្រុមប្រឹក្សាស្តង់ដារនិងតំណាងគណៈកម្មការបច្ចេកទេសទាំង១១បានចូលរួម។ គោលបំណងនៃកិច្ចប្រជុំលើកទី២២នេះដើម្បីពិនិត្យ និងសម្រេចអនុម័តលើសេចក្តីព្រាងស្តង់ដារចំនួន២៥ស្តង់ដារ ទៅជាស្តង់ដារជាតិ និងស្តង់ដារកែសម្រួល ចំនួន២ស្តង់ដារដែលក្នុងនេះគ្របដណ្តប់ទៅលើ៖
ស្តង់ដារផ្នែកប្រព័ន្ធគ្រប់គ្រងចំនួន១១ ស្តង់ដារ
ស្តង់ដារផ្នែកឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចចំនួន៥ស្តង់ដារ
ស្តង់ដារសម្រាប់បន្លែនិងផ្លែឈើរបស់អាស៊ានចំនួន៥ស្តង់ដារ
ស្តង់ដារសម្រាប់ផ្លែស្វាយកែវរមៀតចំនួន១ស្តង់ដារ
ស្តង់ដារកែសម្រួលសម្រាប់ទឹកពិសារដបនិងភេសជ្ជៈមានកាបូណាតចំនួន២ស្តង់ដារ
ស្តង់ដារសម្រាប់ស្លាកសញ្ញាអាហារូបត្ថម្ភចំនួន១ស្តង់ដារ។
ស្តង់ដារទាំងនេះនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការពង្រឹងគុណភាពផលិតកម្ម អាជីវកម្ម សុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីកាត់បន្ថយនូវរបាំងបច្ចេកទេសនានានៅក្នុងការធ្វើពាណិជ្ជកម្ម។ក្នុងនេះផងដែរតំណាងអង្គការស្តង់ដារអន្តរជាតិបានធ្វើបទបង្ហាញអំពី”ការអនុវត្តស្តង់ដារូបនីយកម្មល្អ”ជូនអង្គប្រជុំដើម្បីមានមូលដ្ឋានច្បាស់លាស់មួយសម្រាប់កម្ពុជានៅក្នុងការរៀបចំស្តង់ដារជាតិ និងដើម្បីជៀសវាងការតវ៉ាពីបណ្តាប្រទេសនានាដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

 

អត្ថបទដែលទាក់ទង

[ Fri-15-July-2016 ]
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំលើកទី១៦ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា

[ Fri-15-July-2016 ]
នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមអធិបតេយ្យភាព ឯកឧត្តម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា បានធ្វើការបិទវគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្គោលផ្នែកស្តង់ដារូបណីយកម្ម បន្ទាប់ពីបញ្ចប់ដោយជោគជ័យដោយបានបណ្តុះបណ្តាលមន្រ្តីក្នុងវិទ្យាស្ថានស្តង់ដារកម្ពុជាចំនួន២៦អ្នកឲ្យកា្លយជាគ្រូបង្គោល។

[ Wed-08-June-2016 ]
ដោយបានសហការប្រតិបត្តិការលើការងារជំនួយបច្ចេកទេសជាមួយ PTBT អាល្លឺម៉ង់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលផ្នែកស្តង់ដារូបណីយកម្ម ដែលមានរយៈពេល២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៦ ដែលមានការចូលរួមពីមន្ត្រីក្រោមវិទ្យាស្ថានស្តង់ដារកម្ពុជា។
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ camtbt-info@isc.gov.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.