កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី២២

Thu-19-December-2019

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩មានកិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិបានរៀបចំកិច្ចប្រជុំលើក២២ នៅទីស្តីការក្រសួងសិប្បកម្ម និងសិប្បកម្មក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានសមាជិកដែលតំណាងមកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនដែលជាសមាជិករបស់ក្រុមប្រឹក្សាស្តង់ដារនិងតំណាងគណៈកម្មការបច្ចេកទេសទាំង១១បានចូលរួម។ គោលបំណងនៃកិច្ចប្រជុំលើកទី២២នេះដើម្បីពិនិត្យ និងសម្រេចអនុម័តលើសេចក្តីព្រាងស្តង់ដារចំនួន២៥ស្តង់ដារ ទៅជាស្តង់ដារជាតិ និងស្តង់ដារកែសម្រួល ចំនួន២ស្តង់ដារដែលក្នុងនេះគ្របដណ្តប់ទៅលើ៖
ស្តង់ដារផ្នែកប្រព័ន្ធគ្រប់គ្រងចំនួន១១ ស្តង់ដារ
ស្តង់ដារផ្នែកឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចចំនួន៥ស្តង់ដារ
ស្តង់ដារសម្រាប់បន្លែនិងផ្លែឈើរបស់អាស៊ានចំនួន៥ស្តង់ដារ
ស្តង់ដារសម្រាប់ផ្លែស្វាយកែវរមៀតចំនួន១ស្តង់ដារ
ស្តង់ដារកែសម្រួលសម្រាប់ទឹកពិសារដបនិងភេសជ្ជៈមានកាបូណាតចំនួន២ស្តង់ដារ
ស្តង់ដារសម្រាប់ស្លាកសញ្ញាអាហារូបត្ថម្ភចំនួន១ស្តង់ដារ។
ស្តង់ដារទាំងនេះនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការពង្រឹងគុណភាពផលិតកម្ម អាជីវកម្ម សុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីកាត់បន្ថយនូវរបាំងបច្ចេកទេសនានានៅក្នុងការធ្វើពាណិជ្ជកម្ម។ក្នុងនេះផងដែរតំណាងអង្គការស្តង់ដារអន្តរជាតិបានធ្វើបទបង្ហាញអំពី”ការអនុវត្តស្តង់ដារូបនីយកម្មល្អ”ជូនអង្គប្រជុំដើម្បីមានមូលដ្ឋានច្បាស់លាស់មួយសម្រាប់កម្ពុជានៅក្នុងការរៀបចំស្តង់ដារជាតិ និងដើម្បីជៀសវាងការតវ៉ាពីបណ្តាប្រទេសនានាដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

 

អត្ថបទដែលទាក់ទង

[ Wed-18-May-2016 ]
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការរៀបចំសិក្ខាសាលាមួយស្តីពី “ការរៀបចំសេចក្តីព្រៀងស្តង់ដារអង្ករផ្ការរំដួល និងផ្កាច័ន្ទសែនសរ” នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង។

[ Wed-18-May-2016 ]
វិទ្យាស្ថានស្តង់ដារកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន​រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម និងសាធារណជនដែលមានការពាក់ព័ន្ធជ្រាបថា វិទ្យាស្ថានសូមធ្វើការផ្សព្វ​ផ្សាយអំពី “សេចក្តីព្រាង សេចក្តីព្រាងស្តង់ដារប្រព័្ធនគ្រប់គ្រងសុវត្ថិភាពឡជីវម៉ាស់”

[ Wed-18-May-2016 ]
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមី ក្រោមអធិបតីភាព របស់ ឯកឧត្ដម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា។កិច្ច
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ camtbt-info@isc.gov.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.