កិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើកទី២២

Thu-19-December-2019

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩មានកិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិបានរៀបចំកិច្ចប្រជុំលើក២២ នៅទីស្តីការក្រសួងសិប្បកម្ម និងសិប្បកម្មក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានសមាជិកដែលតំណាងមកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនដែលជាសមាជិករបស់ក្រុមប្រឹក្សាស្តង់ដារនិងតំណាងគណៈកម្មការបច្ចេកទេសទាំង១១បានចូលរួម។ គោលបំណងនៃកិច្ចប្រជុំលើកទី២២នេះដើម្បីពិនិត្យ និងសម្រេចអនុម័តលើសេចក្តីព្រាងស្តង់ដារចំនួន២៥ស្តង់ដារ ទៅជាស្តង់ដារជាតិ និងស្តង់ដារកែសម្រួល ចំនួន២ស្តង់ដារដែលក្នុងនេះគ្របដណ្តប់ទៅលើ៖
ស្តង់ដារផ្នែកប្រព័ន្ធគ្រប់គ្រងចំនួន១១ ស្តង់ដារ
ស្តង់ដារផ្នែកឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចចំនួន៥ស្តង់ដារ
ស្តង់ដារសម្រាប់បន្លែនិងផ្លែឈើរបស់អាស៊ានចំនួន៥ស្តង់ដារ
ស្តង់ដារសម្រាប់ផ្លែស្វាយកែវរមៀតចំនួន១ស្តង់ដារ
ស្តង់ដារកែសម្រួលសម្រាប់ទឹកពិសារដបនិងភេសជ្ជៈមានកាបូណាតចំនួន២ស្តង់ដារ
ស្តង់ដារសម្រាប់ស្លាកសញ្ញាអាហារូបត្ថម្ភចំនួន១ស្តង់ដារ។
ស្តង់ដារទាំងនេះនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការពង្រឹងគុណភាពផលិតកម្ម អាជីវកម្ម សុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីកាត់បន្ថយនូវរបាំងបច្ចេកទេសនានានៅក្នុងការធ្វើពាណិជ្ជកម្ម។ក្នុងនេះផងដែរតំណាងអង្គការស្តង់ដារអន្តរជាតិបានធ្វើបទបង្ហាញអំពី”ការអនុវត្តស្តង់ដារូបនីយកម្មល្អ”ជូនអង្គប្រជុំដើម្បីមានមូលដ្ឋានច្បាស់លាស់មួយសម្រាប់កម្ពុជានៅក្នុងការរៀបចំស្តង់ដារជាតិ និងដើម្បីជៀសវាងការតវ៉ាពីបណ្តាប្រទេសនានាដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

 

អត្ថបទដែលទាក់ទង

[ Thu-05-March-2020 ]
នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអត្ថប្រយោជន៍នៃការចូលរួមអភិវឌ្ឍ និងអនុវត្តស្តង់ដារ

[ Fri-20-December-2019 ]
នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ អំពីការអនុវត្តនូវការស្នើសុំលិខិតបញ្ជាក់មុខសញ្

[ Thu-28-November-2019 ]
ចាប់ពីថ្ងៃច័ន្ទ ទី២ រហូត ដល់ថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៩  ក្រុមការងារនាយកដ្ឋានព័ត៌មាន នៃវិទ្យាស្ថានស្តង់ដារកម្ពុជា
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ camtbt-info@isc.gov.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.