កិច្ចប្រជុំលើក​ទី២០ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ

Wed-05-September-2018

នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំលើក​ទី២០ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេស​​រដ្ឋមន្រ្តី  ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិកម្ពុជា​។​ ជាលទ្ធផលកិច្ចប្រជុំសម្រេច៖
១. កែសម្រួលស្តង់ដារកម្ពុជា  CS 093:2012 និងបទប្បញ្ញត្តិបច្ចេកទេស CTR 008:2015 សម្រាប់សារធាតុបន្ថែមលើម្ហូបអាហារ (General standard for food additive) ដែលស្តង់ដារនេះ ត្រូវបានអនុម័តទទួលយកតាម​ស្តង់ដារ​អន្តរជាតិ​កូដិច Codex Alimentarius on General Standards for Food Additive (Codex STAN 192-1995) ហើយស្តង់ដារកូដិចត្រូវបានធ្វើវិសោធនកម្មចុងក្រោយ និងបានដាក់ឲ្យប្រើប្រាស់​នៅឆ្នាំ​២០១៦ ដោយមានបញ្ចូលបន្ថែមនូវសារធាតុបន្ថែមលើម្ហូបអាហារថ្មីចំនួន ១១៣ សារធាតុ លុបចោលនូវសារធាតុបន្ថែមលើម្ហូបអាហារចាស់មួយចំនួន ក៏ដូចជាបានកែសម្រួលនូវការតម្រូវមួយចំនួនដែរ។
២. អនុម័តស្តង់ដារអន្តរជាតិ IEC សម្រាប់បរិក្ខាអគ្គីសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន ចំនួន ១៥ស្តង់ដារ មកធ្វើជាស្តង់ដារកម្ពុជា។
៣. អនុម័តស្តង់ដារអន្តរជាតិ ISO 5001:2011 ប្រព័ន្ធគ្រប់គ្រងថាមពល-ការតម្រូវជាមួយការណែនាំសម្រាប់ការប្រើប្រាស់ មកធ្វើជាស្តង់ដារជាតិរបស់កម្ពុជា ដើម្បីឲ្យក្រុមហ៊ុន/អង្គភាពទាំងអស់អាចអនុវត្តក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពល ធ្វើឲ្យប្រសើរឡើងនូវកម្រិតនៃការប្រព្រឹត្តថាមពលតាមរយៈការប្រើប្រាស់ឧបករណ៍ និងបរិក្ខាអគ្គីសនីដែលត្រូវបានផលិតឡើងឲ្យមានលក្ខណៈសន្សំសំចៃ និងកាត់បន្ថយផលប៉ះពាល់​ដល់​បរិស្ថាន។
៤. អនុម័តស្តង់ដារអន្តរជាតិ ISO ផ្នែកវិធីសាស្ត្រសម្រាប់គ្រឿងសង្ហារឹម ចំនួន ១១ស្តង់ដារ មកធ្វើជាស្តង់ដាររបស់កម្ពុជា។
៥. គាំទ្រកម្ពុជាចូលរួមកិច្ចព្រមព្រងឆ្នាំ១៩៥៨ ស្តីពីការធ្វើសុខដុមនីយកម្មបទបញ្ញត្តបច្ចេកទេសអង្គការសហប្រជាជាតិសម្រាប់ ផលិតផលយានយន្ត។ ក្រុមការប/ទ ទី8 ត្រូវពិនិត្យនិងជម្រុញការអភិវឍ្ឍនស្តង់ដារយានយន្ត ឲ្យបានច្រើន។
៦. បំពាក់គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌតាមលំដាប់ថ្នាក់ ជូនសមាជិក​ក្រុមប្រឹក្សាស្តង់ដារជាតិ និងសមាជិកគណៈកម្មការបច្ចេកទេសចំនួន១០៥ រូប ដែល​មានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដារជាតិ ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឲ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្តង់ដារនីយកម្ម ។               ​                             
ISC

អត្ថបទដែលទាក់ទង

[ Wed-18-May-2016 ]
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការរៀបចំសិក្ខាសាលាមួយស្តីពី “ការរៀបចំសេចក្តីព្រៀងស្តង់ដារអង្ករផ្ការរំដួល និងផ្កាច័ន្ទសែនសរ” នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្តបាត់ដំបង។

[ Wed-18-May-2016 ]
វិទ្យាស្ថានស្តង់ដារកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន​រោងចក្រ សហគ្រាស សិប្បកម្ម សេវាកម្ម និងសាធារណជនដែលមានការពាក់ព័ន្ធជ្រាបថា វិទ្យាស្ថានសូមធ្វើការផ្សព្វ​ផ្សាយអំពី “សេចក្តីព្រាង សេចក្តីព្រាងស្តង់ដារប្រព័្ធនគ្រប់គ្រងសុវត្ថិភាពឡជីវម៉ាស់”

[ Wed-18-May-2016 ]
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមី ក្រោមអធិបតីភាព របស់ ឯកឧត្ដម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា។កិច្ច
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.