សិក្ខាសាលាស្តីពីវិធានលក្ខណៈវិទ្យាសាស្រ្ត និងការអនុវត្តលើការប្រើប្រាស់សារធាតុ Chryotile ប្រកបដោយសុវត្ថិភាព

Tue-30-January-2018

ថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារSunway បានរៀបចំសិក្ខាសាលាស្តីពីវិធានលក្ខណៈវិទ្យាសាស្រ្ត និងការអនុវត្តលើការប្រើប្រាស់សារធាតុ Chryotile ប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា។ សិក្ខាសាលានេះរៀបចំដោយវិទ្យាស្ថានស្តង់ដាកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការណ៍ជាមួយមជ្ឈមណ្ឌលព័ត៌មានគ្រីសូថាយប្រចាំកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះមានគោលបំណង៖
១ ផ្តល់ព័ត៌មានវិទ្យាសាស្រ្តអំពីសារធាតុ Asbestos (Chrysotile)
២ ផ្តល់ព័ត៌មានអំពីការប្រើប្រាស់ដោយសុវត្ថិភាពនៃសារធាតុ Asbestos(Crysotile) ជាមួយអ្នកពាក់ព័ន្ធចាប់តាំងពីអ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយ អ្នកប្រើប្រាស់
៣ ផ្តល់នូវព័ត៌មាន និងបទពិសោធន៍អំពីសារធាតុ Asbestos (Chrysotile) ដែលមាននៅលើផលិតផលប្រើប្រាស់មួយចំនួន និងផលប៉ះពាល់របស់វា។


អត្ថបទដែលទាក់ទង

[ Wed-05-September-2018 ]
នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំលើក​ទី២០ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ

[ Wed-09-May-2018 ]
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឩស្សាហកម្ម និងសិប្បកម្ម ករណីពុលស្រាស និងទឹកព្រែកទេរនៅខេត្តក្រចេះ

[ Wed-28-February-2018 ]
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានស្តង់ដាកម្ពុជា ឯកឧត្តម​ ចាន់​ បូរិន្ទ​ ជាប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.