វគ្គបណ្តុះបណ្តាលស្តីពី ”ជាតិបូរ៉ាក់ និងផលប៉ះពាល់ដល់សុខភាព”

Mon-29-August-2016

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តបាត់ដំបង មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជាតិបូរ៉ាក់ និងផលិតផលប៉ះពាល់ដល់សុខភាព ដោយមានការសហការរៀបចំដោយ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួចជាមួយ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុត គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង. និងឯកឧត្តម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា និងមានការចូលរួមពី តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងតំណាងសិប្បកមរ ផលិតករ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីឲ្យសិប្បករ និងផលិតករយល់ដឹងពី៖
- ផលប៉ះពាល់សុខភាពដោយសារសារធាតុគីមីដែលហាមឃាត់ក្នុងការប្រើប្រាស់ក្នុងផលិតផលម្ហូបអាហារ (ផលិតផលណែម ប្រហិតប៉ាតេ និង គុយទាវ មីលឿង ។ល។)
- ផលប៉ះពាល់ដល់សុខភាពស្តីពីមេរោគដែលបង្កជំងឺក្នុងផលិតផលម្ហូបអាហារ
- បច្ចេកវិទ្យាក្នុងការផលិតណែមជូរ
- បានធ្វើតេស្តពិសោធន៍បឋម ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់ប្រើប្រាស់ក្នុងម្ហូបអាហារដែលមានដូចជាo Borax បូរ៉ាក់ និង Formaldehyde ហ័្វរម៉ុល
- និងធ្វើបទបង្ហាញស្តីពីច្បាប់ស្ត់ងដារកម្ពុជា និងការចុះបញ្ជីផលិត

ចុចទីនេះដើម្បីទាញយក បទបង្ហាញអំពីវគ្គបណ្តាលខាងលើនេះ

-បែបបទដើម្បីឲ្យស្របច្បាប់សម្រាប់សិប្បកម្ម​​ ពាក់ព័ន្ធនឹងស្តង់ដារ
-បទបង្ហាញស្តីពីហានីភ័យដល់សុខភាពដោយសារជាតិគីមី និងមេរោគ ចំពោះផលិតផលគុណទាវ ណែម
-បទបង្ហាញ​ស្តីពី បច្ចេកវិទ្យាផលិតណែមជូរ


អត្ថបទដែលទាក់ទង

[ Wed-09-May-2018 ]
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឩស្សាហកម្ម និងសិប្បកម្ម ករណីពុលស្រាស និងទឹកព្រែកទេរនៅខេត្តក្រចេះ

[ Wed-28-February-2018 ]
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានស្តង់ដាកម្ពុជា ឯកឧត្តម​ ចាន់​ បូរិន្ទ​ ជាប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា

[ Tue-27-February-2018 ]
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានស្តង់ដាកម្ពុជា បានរៀបចំសិក្ខាសាលាស្ទង់មតិស្តីពីការធ្វើពាណិជ្ជកម្មឌីជិថលអាស៊ាន អូស្ត្រាលី
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.