កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង គ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់

Mon-15-August-2016

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម  មានរៀបចំកិច្ចប្រជុំលើកទី១   របស់គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង គ្រប់គ្រង. និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង គ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេលកន្លះថ្ងៃ ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ ក្នុងគោលបំណងរួមគ្នាធ្វើការពិនិត្យ វិភាគ និងវាយតម្លៃទិន្នន័យ នៃភាពមិនប្រក្រតីក្នុងការផលិត ការប្រើប្រាស់ ការដឹកជញ្ជូន ការនាំចូល ការនាំចេញ និងការស្តុកទំនិញគ្រោះថ្នាក់ ដែលពាក់ព័ន្ធនឹងក្រសួងស្ថាប័នរបស់ខ្លួន។ ចុះដើម្បីទាញយកប្រកាសព័ត៌មាន

អត្ថបទដែលទាក់ទង

[ Wed-18-May-2016 ]
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ទាក់ទងនឹងការគ្រប់គ្រងសារធាតុគីមី ក្រោមអធិបតីភាព របស់ ឯកឧត្ដម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា។កិច្ច
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.