កិច្ចប្រជុំលើកទី១៦ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ

Fri-15-July-2016

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំលើកទី១៦ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា.។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល​កន្លះថ្ងៃដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្នុង​គោលបំណងធ្វើការពិភាក្សានិងអនុម័តទៅលើ  

. សេចក្តីព្រាងស្តង់ដារសម្រាប់ផលិតផលអង្ករផ្ការំដួល និងអង្ករផ្កាច័ន្ទសែនសរធ្វើជាស្តង់ដារជាតិដែលការរៀបចំនេះត្រូវបានធ្វើក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅជម្រុញការនាំអង្ករចេញប្រកាន់ភ្ជាប់នូវផលិតផលដែលជាអត្តសញ្ញាណជាតិ។ ស្តង់ដារផលិតផលអង្ករទាំងពីរនេះ ត្រូវបានចូលរួមអភិវឌ្ឍដោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងផ្នែករាជរដ្ឋាភិបាល និងទាំងវិស័យឯកជនដែលជាអ្នកអនុវត្តស្តង់ដារនេះផ្ទាល់។

. ស្តង់ដារអន្តរជាតិ ISO ផ្នែកវិធីសាស្រ្តធ្វើតេស្តចំនួន៩៩ស្តង់ដារ ដែលត្រូវយកមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពអនុវត្តទាំងអស់នៅក្នុងការវាយតម្លៃ និងសន្និដ្ឋានលើចរិកលក្ខណៈ បូករួមទាំងគុណភាព និងសុវត្ថិភាពផលិតផលអង្កររបស់កម្ពុជា។           
                
ស្តង់ដារជាតិទាំងនេះនឹងត្រូវបានយកមកប្រើប្រាស់ដោយផលិតករ អាជីវករ អង្គភាពធ្វើតេស្ត និងអាជ្ញាធរពាក់ព័ន្ធដើម្បីពង្រឹងដល់គុណភាព និងប្រសិទ្ធភាពនៃការនាំចេញផលិតផលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។

អត្ថបទដែលទាក់ទង

[ Tue-27-February-2018 ]
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានស្តង់ដាកម្ពុជា បានរៀបចំសិក្ខាសាលាស្ទង់មតិស្តីពីការធ្វើពាណិជ្ជកម្មឌីជិថលអាស៊ាន អូស្ត្រាលី

[ Tue-30-January-2018 ]
ថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារSunway បានរៀបចំសិក្ខាសាលាស្តីពីវិធានលក្ខណៈវិទ្យាសាស្រ្ត និងការអនុវត្តលើការប្រើប្រាស់សារធាតុ Chryotile ប្រកបដោយសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម ចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា។ សិក្ខាសាលានេះរៀបចំដោយវិទ្យាស្ថានស្តង់ដាកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការណ៍ជាមួយមជ្ឈមណ្ឌលព័ត៌មានគ្រីសូថាយប្រចាំកម្ពុជា។គោលបំណងនៃសិក្ខាសាលានេះមានគោលបំណង៖១ ផ្តល់ព័ត៌មានវិទ្យាសាស្រ្តអំពីសារធាតុ Asbestos (Chrysotile)២ ផ្តល់ព័ត៌មានអំពីការប្រើប្រាស់ដោយសុវត្ថិភាពនៃសារធាតុ Asbestos(Crysotile) ជាមួយអ្នកពាក់ព័ន្ធចាប់តាំងពីអ្នកផលិត អ្នកផ្គត់ផ្គង់ ចែកចាយ អ្នកប្រើប្រាស់៣ ផ្តល់នូវព័ត៌មាន និងបទពិសោធន៍អំពីសារធាតុ Asbestos (Chrysotile) ដែលមាននៅលើផលិតផលប្រើប្រាស់មួយចំនួន និងផលប៉ះពាល់របស់វា។

[ Mon-29-August-2016 ]
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តបាត់ដំបង មានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជាតិបូរ៉ាក់ និងផលិតផលប៉ះពាល់ដល់សុខភាព ដោយមានការសហការរៀបចំដោយ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រួចជាមួយ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុត គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.