កិច្ចប្រជុំលើកទី១៦ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ

Fri-15-July-2016

នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាស្ថានស្តង់ដារកម្ពុជា មានរៀបចំកិច្ចប្រជុំលើកទី១៦ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា.។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងរយៈពេល​កន្លះថ្ងៃដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្តង់ដារជាតិ ក្នុង​គោលបំណងធ្វើការពិភាក្សានិងអនុម័តទៅលើ  

. សេចក្តីព្រាងស្តង់ដារសម្រាប់ផលិតផលអង្ករផ្ការំដួល និងអង្ករផ្កាច័ន្ទសែនសរធ្វើជាស្តង់ដារជាតិដែលការរៀបចំនេះត្រូវបានធ្វើក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅជម្រុញការនាំអង្ករចេញប្រកាន់ភ្ជាប់នូវផលិតផលដែលជាអត្តសញ្ញាណជាតិ។ ស្តង់ដារផលិតផលអង្ករទាំងពីរនេះ ត្រូវបានចូលរួមអភិវឌ្ឍដោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងផ្នែករាជរដ្ឋាភិបាល និងទាំងវិស័យឯកជនដែលជាអ្នកអនុវត្តស្តង់ដារនេះផ្ទាល់។

. ស្តង់ដារអន្តរជាតិ ISO ផ្នែកវិធីសាស្រ្តធ្វើតេស្តចំនួន៩៩ស្តង់ដារ ដែលត្រូវយកមកធ្វើជាស្តង់ដារជាតិរបស់កម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពអនុវត្តទាំងអស់នៅក្នុងការវាយតម្លៃ និងសន្និដ្ឋានលើចរិកលក្ខណៈ បូករួមទាំងគុណភាព និងសុវត្ថិភាពផលិតផលអង្កររបស់កម្ពុជា។           
                
ស្តង់ដារជាតិទាំងនេះនឹងត្រូវបានយកមកប្រើប្រាស់ដោយផលិតករ អាជីវករ អង្គភាពធ្វើតេស្ត និងអាជ្ញាធរពាក់ព័ន្ធដើម្បីពង្រឹងដល់គុណភាព និងប្រសិទ្ធភាពនៃការនាំចេញផលិតផលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។

អត្ថបទដែលទាក់ទង

[ Wed-09-May-2018 ]
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឩស្សាហកម្ម និងសិប្បកម្ម ករណីពុលស្រាស និងទឹកព្រែកទេរនៅខេត្តក្រចេះ

[ Wed-28-February-2018 ]
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានស្តង់ដាកម្ពុជា ឯកឧត្តម​ ចាន់​ បូរិន្ទ​ ជាប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា

[ Tue-27-February-2018 ]
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានស្តង់ដាកម្ពុជា បានរៀបចំសិក្ខាសាលាស្ទង់មតិស្តីពីការធ្វើពាណិជ្ជកម្មឌីជិថលអាស៊ាន អូស្ត្រាលី
ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.