សំនួរចម្លើយ

Thu-21-April-2016

១. សំណួរចម្លើយ

១.១. អ្វីទៅជាស្ដង់ដារ?
ស្ដង់ដារគឺជាឯកសារដែលត្រូវបានបង្កើតឡើងដោយការឯកភាពគ្នានិងបានអនុម័តដោយស្ថាប័នទទួលស្គាល់មួយដែលផ្ដល់សម្រាប់ការប្រើប្រាស់ជារួមនិងប្រើប្រាស់ឡើងវិញជានិតិវិធីជាគោលការណ៍ណែនាំឬជាចរិតលក្ខណៈសំរាប់សកម្មភាពឬលទ្ធផលរបស់ពួកគេក្នុងគោលបំណងដើម្បីសម្រេចឱ្យបាននូវកំរិតដ៏ប្រសើរបំផុតនៃដំណាក់កាលនៅក្នុងបរិបទដែលបានកំណត់។ស្ដង់ដារគួរតែមានមូលដ្ឋានគ្រឹះទៅលើលទ្ធផលរួមគ្នានៃវិទ្យាសាស្ដ្របច្ចេកវិទ្យានិងបទពិសោធន៍ហើយក្នុងគោលបំណងជំរុញផលប្រយោជន៍សហគមន៍ឱ្យបានកំរិតប្រសើរបំផុត។

១.២. ហេតុអ្វីបានជាស្ដង់ដារសំខាន់?
ស្ដង់ដារជាច្បាប់អ្នកដើរតួរយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ។ស្ដង់ដារអាចបង្កើតជាទំហំរូបរាងសមត្ថិភាពក្នុងការផលិតដំណើរការរឺជាប្រព័ន្ធពួកវាអាចបញ្ជាក់ពីការដំណើរការនៃការផលិតរឺជាលក្ខណៈនៃបុគ្គល។ពួកវាក៏បានផ្ដល់នូវអត្ថន័យដល់ទីបំផុតក្នុងពេលដែលមិនទាន់បានយល់ច្បាស់ពីការប្រើប្រាស់នូវរាល់ស្ដង់ដារទាំងនោះ។ជាឧទាហរណ៍ៈស្ដង់ដារជារូបឍភាពមួយជួយអោយប្រាដកដែលយើងចង់បានក្នុងការទិញនៅគ្រប់កន្លែងទូទាំងពិភពលោកដូចជាឌូយដោយភ្លើងដែលល្អតំណររបស់របរប្រើប្រាស់ក្នុងចរន្ដអគ្គិសនីដែលមានលក់លើទីផ្សារ។ជាមួយស្ដង់ដារនេះលំនៅដ្ឋានរបស់យើងកន្លែងធ្វើការងារនិងសំណង់សាធារណៈនិងមានសុវត្ដិភាពពីការបាក់រលំពីអគ្គីភ័យនិងការផ្ទុះនានា។

១.៣. តើ ISC ធ្វើអ្វី?
ISC ជាវិទ្យាស្ថានស្ដង់ដារកម្ពុជាដែលផ្ដល់សេវ៉ាកម្មដល់អ្នកពាក់ព័ន្ធក្នុងស្ដង់ដារូបនីយកម្មដោយបំរើជាការប្រជុំតំណាងពីឧស្សាហកម្មពាណិជ្ជកម្មអ្នកប្រើប្រាស់អ្នកជំនួញនិងសេវ៉ាកម្មផ្សេងទៀតផ្ដល់លើគ្រប់គ្រងការស្រាវជ្រាវស្ថាប័នត្រួតពិនិត្យលើបច្ចេកទេសនិងជាអាជ្ញាធរសាធារណៈ។ជាមួយនិងស្ថាប័នពាក់ព័ន្ធជាមួយ ISC ចាប់ដៃគ្នាដើម្បីអភិវឌ្ឍន៍រួមគ្នាលើមតិសាធារណៈដើម្បីបំពេញតំរូវការទីផ្សារ។ដោយច្បាស់ស្ដង់ដារឧស្សាហកម្មកម្ពុជា, ISC  ត្រូវបានទទួលស្គាល់ជាស្ដង់ដារជាតិផ្ទាល់ខ្លួនដែលបានតំណាងក្នុងការចាប់អារម្មណ៍ទាំងក្នុងតំបន់និងអន្ដរជាតិ។

១.៤. អ្នកណាសមាជិកគណៈកម្មាធិការបច្ចេកទេស(ទជ)និងក្រុមការងារ (WG) ?
សមាជិក  TC or WG អាចមកពីក្រុមហ៊ុនដោយឡែកពីគ្នាពីសហគមន៍អាជ្ញាធរសាធារណៈនិងពីស្ថាប័ននានាមកពីឧស្សាហកម្មពីជំនួយពាណិជ្ជកម្មនិងការស្រាវជ្រាវ។សមាជិក TC ជួយគាំទ្រស្ដង់ដារបូនីយកម្មតាមការបង់ថ្លៃនិងយកច្បាប់ជាសំខាន់ក្នុងការសំរេចចិត្ដដំណើរការ

១.៥. តើត្រូវទំនាក់ទំនងជាមួយ TC និង WG បែបណា ?
វិទ្យាស្ថានស្ដង់ដារកម្ពុជា ISC សូមស្វាគមន៍ដល់រាល់អ្នកដែលបានផ្ដល់មកនូវអ្នកជំនាញរបស់ពួកគេ។ការអនុវត្ដដំណើរការមានភាពធំទូលាយប៉ុន្ដែគេធ្វើការរៀបចំឡើងដើម្បីអោយប្រាកដថាយើងផ្ដល់សិទ្ធដល់ប្រជាជនអោយមានគណៈកម្មាធិការត្រឹមត្រូវមួយ។យើងខិតខំធ្វើការងារគ្រប់បែបយ៉ាងដើម្បីអោយអ្នកទទួលជោគជ័យជំនាញនិងប្រវត្ដិអាស្រ័យការចាប់អារមណ៍គាំទ្ររបស់លោកអ្នកដូចនេះវិធីល្អបំផុតក្នុងការស្វែងរកថាតើកម្មវិធីរបស់សមាជិក ISC មានភាពត្រឹមត្រូវនិងច្បាស់លាស់នោះសូមទំនាក់ទំនងនាយកដ្ឋានអភិវឌ្ឍស្ដង់ដារនាយកដ្ឋាមបណ្ដុះបណ្ដានិងផ្ដល់ព្រឹក្សា (SDTC)។

១.៦. តើស្ដង់ដារកម្ពុជាអភិវឌ្ឍបែបណា ?
អ្នករាល់គ្នាអាចដាក់ពាក្យស្នើសុំរឺស្ដង់ដារថ្មីមួយបានអាចទទួលយកបាន, លើគំរោងស្ដង់ដាររូបនីយកម្មដោយមានការចាប់អារម្មណ៍ពីសំណាក់គ្រប់ភាគីទាំងអស់ដោយមានអ្មកជំនាញមកធ្វើការបង្ហាញលើការចាប់អារម្មណ៍នោះក្នុងក្រុមការងារក្រោមការសំលឹងមើលពីគណៈកម្មាធិការស្ដង់ដារបច្ចេកទេសដោយលេខាអចិន្ដ្រៃយ៍បុគ្គលិកនៃនាយកដ្ឋានបណ្ដុះបណ្ដាលនិងផ្ដល់ព្រឹក្សានៃ ISC ដែលសម្របសម្រួលដំណើរការនិងដោយទទួលខុសត្រូវលើការគ្រប់គ្រងគំរោងទាំងមូល។ស្ដង់ដារទាំងនោះត្រូវអាស្រ័យលើការយល់ស្របជាមតិទូទៅហើយរៀបចំអភិវឌ្ឍដោយអ្នកជំនាញលើគោលបំណងសំខាន់ទៅរកចំនុចសំខាន់។ក្នុងការងារនេះគឺសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាស្របតាមសេដ្ឋកិច្ចនិងភាពសុខដុមកម្មអន្ដរជាតិ។ការពីភ្សាមួយបានសំរេចគោលដៅដោយសំអាងលើការព្រមព្រាងខាងលើលទ្ធផលដែលបានផ្សាយចេញទៅហាក់ដូចជាការព្រាងស្ដងដារមួយនិងអាចដំណើរការទៅបានជាសាធារណៈសំរាប់ផ្ដល់អនុសាសន៍ដែរអនុសាសន៍នានានោះត្រូវបានពិភាក្សាដោយគណៈកម្មាធិការមុននិងសំរេចយល់ព្រមបោះពុម្ភផ្សាយ។

១.៧. តើអ្វីទៅជាផលប្រយោជន៍សេដ្ឋកិច្ចនៃស្ដង់ដាររូបនីយកម្ម?
ស្ដង់ដារជំរុញពាណិជ្ជកម្មទូទាំងពិភពលោកលើកទឹកចិត្ដក្នុងការចំណាយធានាគុណភាពការពារបរិដ្ឋានពង្រឹងសុវត្ដិភាពនិងការទំនាក់ទំនង។ស្ដង់ដារមានភាពប៉ះពាល់ទៅលើសេដ្ឋកិច្ចធំជាងការមានប្រកាសនីយប័ត្រនិងច្បាប់អនុញ្ញតិនេះជាលទ្ធផលមួយចំនួននៃគំរោងស្រាវជ្រាវ“Economic benefits of standardization”ដោយវិទ្យាស្ថាន TU Dresden and Fraunhofer in Karlsruhe . 
- ស្ដង់ដារគឺជាគោលការណ៍មួយនៃការបង្កើតការប្រកួតប្រជែងនៃបច្ចេកវិទ្យាថ្មីៗ
- ស្ដង់ដារលើកទឹកចិត្ដដល់ការផ្លាស់ប្ដួរបច្ចេកវិទ្យា
- ស្ដង់ដារអន្ដរជាតិជាអ្នកនាំមុខនៃការប្រកួតប្រជែងជាអន្ដរជាតិនិងជួយអ្នកនាំទំនិញចេញបង្កើនទីផ្សារថ្មី។
- ស្ដង់ដារអន្ដរបានលើកទឹកចិត្ដដល់ពាណិជ្ជកម្ម។

១.៨. តើស្ដង់ដារបានជួយដល់ជំនួញបែបណា?
ផលប្រយោជន៍សេដ្ឋកិច្ចនៃសង់ដារនោះគឺជាការផ្ដល់អោយក្រុមហ៊ុនទទួបានជោគជ័យ។ផលប្រយោជន៍មួយចំនួនសំរាប់ជំនួយមានដូចជាៈ
-ការបន្ថយតំលៃ-ការផលិតសារុបនិងការទិញជុំវិញពិភពលោក
- តំលៃជំនួញលក់ដូរចុះទាប
- កាត់បន្ថយតំលៃចុះសមរម្យ- រយៈពេលក្នុងការអភិវឌ្ឍខ្លី
- R&D investment success through R&D phase standardization. 
- ឈានដល់ទីផ្សារថ្មីៗ
- បំណុលទាប
- ជំរុញការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់
- ពង្រឹងភាពធ្វើជាគំរូ ការសហការណ៍ចូលរួមក្នុងដមណើរការស្ដង់ដាររូបនីយកម្មគឺជាយុទ្ធសាស្ដ្រដល់ក្រុមហ៊ុននានា។
ផលប្រយោជន៍ការប្រកួតប្រជែងមានសក្ដានុពលរួមមានៈ
- តំលៃទាបពេលចូលក្នុងទីផ្សារ
- គួរដល់ពេលចូលដើម្បីទទួលព័ត៌មាននិងចំណេះដឹង
- កាត់បន្ថយតំលៃសមរម្យដែលផ្ដល់ដោយស្ដង់ដារ
- សម្សំសំចៃតំលៃតាមកិច្ចសន្សា

១.៩. តើស្ដង់ដារបានជួយដល់អ្នកប្រើប្រាស់បែបណា?
ស្ដង់ដារបានជួយធ្វើអោយជឿជាក់ថាមានសុវត្ដិភាពគុណពនិងងាយស្រួលសហការណ៏នៃការផលិត។ស្ដង់ដារលើកកំពស់ជិវិត្ដអោយបានល្អធ្វើជារបស់លេងក្មេងៗសាលារៀននិងការផ្គត់ផ្គង់មានសុវត្ដិភាពពេលនោះនិងដឹងពីគុណភាពផលិតផលប្រើប្រាស់នៅតាមលំនៅដ្ឋានការងារលើដងផ្លូវ។បើគ្មានស្ដង់ដារនោះទេនោះឌូយខ្សែរភ្លើងនិងមិនត្រូវប្រហោងចាឡើយសំបុត្រនិងស្រោមវាមិនត្រូវគ្នាឡើយហើយទុយយោនិងធុងទឹកឡានក៏មិនត្រូវគ្នាដែរ។ស្ដង់ដារជួយអោយការពារយើងអោយមានសិវត្ដិភាពសុខភាពនិងបរិស្ថានបង្ហាញពីសម្ថតិភាពការទទួលខុសត្រូវនិងបង្កើនការជឿតជាក់ដល់អ្នកប្រើប្រាស់ស្ដង់ដារបានជួយនិយោជិកក្នុងឧស្សាហកម្មការិយាល័យបន្ទប់ពិសោធន៍ក្នុងការដ្ឋានសំណង់។ជាករពិតណាស់ស្ដង់ដារធ្វើអោយជិវិត្ដកាន់តែប្រសើរសំរាប់អ្នករាល់គ្នាក្នុងការងារប្រចាំជិវិត្ដ។

១.១០. តើយើងនៅតែត្រូវការធ្វើស្ដង់ដាររូបនីយកម្មរបស់កម្ពុជាទេនៅពេលដែលយើងមានស្ដង់ដាររូបនីយកម្មអន្ដរជាតិហើយនោះ?
យើងត្រូវការជាចាំបាច់បំផុត, បើមិនមានស្ដង់ដារកម្ពុជាទេយើងមិនអាចចូលរួមសហការណ៍ជាមួយស្ដង់ដារអន្ដរជាតិធ្វើការងារបានឡើយ។ISCតំណាងការចាប់អារម្មណ៍របស់កម្ពុជានៅក្នុងតំបន់និងអង្គការស្ដង់ដារអន្ដរជាតិដូចជាACCSQអង្គការអន្ដរជាតិសំរាប់ស្ដង់ដារភាវូបនីយកម្មISOនិងគណៈកម្មាធិការបច្ចេកទេសអន្ដរជាតិ IEC . រាល់នាក់ដែលពាក់ព័ន្ធអាចចូលរួមសហការណ៍ជាមួយISO / IECបានប្រសិនបើមានការជឿរជាក់និងទទួលស្គាល់ដោយISC ពួគគេក៏អាចធ្វើការងារជាគណៈកម្មាធិការជាតិ“mirror”ដែលតំណាងថ្នាក់ជាតិលើប្រធានបទក្នុងតំណើរការស្នើសុំស្ដង់ដារ។

១.១១. តើខ្ញុំគួរធ្វើអ្វីប្រសិនបើខ្ញុំចង់ជំរុញក្នុងការអភិវឌ្ឍស្ដង់ដារ?
ការចូលរួកក្នុងការអភិវឌ្ឍស្ដង់ដារកម្ពុជាគឺបើកទូលាយសំរាប់រាល់អ្នកដែលចាប់អារម្មណ៍ដោយជួបប្រជុំជាមួយគណៈកម្មាធិការស្ដង់ដារបច្ចេកទេសជួបប្រជុំជាមួយក្រុមការងាររឺផ្ដល់មតិនានាក្នុងការពង្រាងស្ដង់ដារកម្ពុជា។សំរាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងនាយកដ្ឋានស្ដង់ដារបណ្ដុះបណ្ដាលនិងផ្ដល់ព្រឹក្សា។

១.១២. តើខ្ញុំត្រូវតែធ្វើជាសមាជិកម្នាក់ដើម្បីចូលរួមក្នុងTCរឺ WG ទេ ?
មិនចាំបាច់ទេប៉ុន្ដែអ្នកត្រូវតែធ្វើជាសមាជិកក្នុងការបច្ចេញមតិយោបល់និងបោះឆ្នោតលើស្ដង់ដាររឺបង់កំរ៉ៃនៅពេលត្រូវការជាចាំបាច់។ការបច្ចេញមតិយោបល់និងការបង់កំរ៉ៃមានន័យថាជួយសង្គ្រោះអ្នកក៏ដូចជាសមាជិក្នុងISCEdrអនុសាសន៍និងការបច្ចេញមតិនានាលើរាល់គំរោងស្ដង់ដារនានាដែលចាំបាច់និងគោរពអញ្ជើញចូលរួមដើម្បីផ្ដល់យោបល់លើស្ដង់ដារនោះមានការប៉ះពាល់ដល់ឧស្សាហកម្មរឺក្រុមហ៊ុនរបស់អ្នក។ A web-based balloting sign-on sheet អនុញ្ញាតិអោយអ្នកធ្វើការជ្រើសរើសជាក្រុមក្នុងការផ្ដល់យោបល់លើមតិនានាដែលអ្នកមានបំណងក្នុងការចូលរួមនោះដោយមិនមានការបង់កំរ៉ៃអ្វីទេ។

១.១៣. តើខ្ញុំទទួលផលប្រយោជន៍អ្វីខ្លះនៅពេលខ្ញុំទទួលបានជាសមាជុកភាពរបស់ISC?
សមាជិកភាពស្ដង់ដារនៃ ISC គឺជាអំណាចមួយដែលឈរនៅពីក្រោយស្ដង់ដារទាំងនេះមាន
- ចំនាញការខាងបច្ចេកទេសនិងការកែប្រែថ្មី
- ការចូលរួមជាសាកល
- តំណាងការរីកចំរើនតទៅមុខនិងការជំរុញលើកកំពស់គំនិតថ្មីៗ
- មានឱកាសសាងទំនាក់ទំនងនិងផ្ដល់អំណាចដល់សមាជិកនិងសំលេងគាំទ្រដល់ស្ដង់ដារូបនីយកម្មនិងភាពស្របច្បាប់ក្នុងការសំរេចចិត្ដដែលប៉ះពាល់ដល់ការធ្វើជំនួញរបស់គេ។- មានឱកាសក្នុងការធ្វើការងារជាក្រុម

១.១៤. តើស្ដង់ដារមានន័យស្មើនិងច្បាប់ដែររឺទេ?
តាមពិតស្ដង់ដារមិនមានកំលាំងចលករសំរាប់ដំណើរការដោយខ្លួនឯងនោះទេហើយគេប្រើវាដោយចេតនា។ទោះបីជាស្ដង់ដារមានឥទ្ធិពលទៅលើការផ្ដល់អនុសាសន៍នានាហើយត្រូវបានប្រើជាទូទៅពីព្រោះតែផលប្រយោជន៍របស់វាហើយក៏ពីព្រោះវាតែស្ដង់ដារបានប្រមូលផ្ដុំនូវព័ត៍មានដែលមានលក្ខណៈបច្ចេកទេស។ស្ដង់ដារគឺគ្រាន់តែជាបទបញ្ជាមួយទេប្រសិនបើយើងយកវាសំដៅលើកិច្ចសន្យាឯកជនរឺសំដៅលើការព្រមព្រាងគ្នារឺជាច្បាប់ហើយប្រើដើម្បីបង្ហាញពីតំរូវការស្ដង់ដារអាចការពាររាល់ជំលោះនានាស្របច្បាប់ព្រោះពួគវាបានរៀបតាក់តែងឡើងលើគ្រប់ចំនុចដែលចំនិងមានន័យច្បាប់លាស់។១.១៥. តើនរណាជា ISO និង IEC ?ISC គឺជាអ្នកតំណាងជាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាក្នុងអង្គការអន្ដរជាតិសំរាប់ស្ដង់ដាររូបនីយកម្ម(ISO)ជាសមាជិកជាវជាប្រចាំនិងជាមួយគណៈកម្មាធិការបច្ចេកទេសអេឡិចត្រូនិចអន្ដរជាតិធ្វើការទំនាក់ទំនងគ្នា - ISOអភិវឌ្ឍសម្របសម្រួលហើយផ្សព្វផ្សាយស្ដង់ដារន្ដរជាតិសំរាប់ផ្នែកជំនូញដែលមានកំរិតធំៗ។ISOស្ដង់ដាររួមបញ្ចូលបច្ចេកទេសផលិតកម្មនិតិវិធីណែនាំសំរាប់រាល់សេវាកម្មលក្ខណៈឯកជនការគ្រប់គ្រងលើប្រព័ន្ធស្ដង់ដារសំរាប់គុណភាព (ISO 9000) ហើយសំរាប់បរិស្ថាន(ISO 14000). - IECជាអង្គការពិភពលោកដែលរៀបចំនិងផ្សព្វផ្សាយស្ដង់ដារអន្ដរជាតិសំរាប់រាល់ឧបករណ៍អគ្គីសន្នីដែលអគ្គីសន្នីមានទាក់ទងនិងបច្ចេកវិទ្យា។USNC ធ្វើការដូចជា ANSI's សំរាប់ការចាប់អារម្មណ៍សំរាប់សហរដ្ឋអាមេរិកក្នុងស្ដង់ដារបច្ចេកទេសអេឡិចត្រូនិចអន្ដរជាតិការបញ្ជាក់បញ្ញាបនប័ត្រហើយមានបញ្ហាទាក់ទងក្នុងប្រព័ន្ធIEC  

ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.