ការកំណត់អទិភាពនៃការអភិវឌ្ឍស្តង់ដារ

Thu-21-April-2016

មុននឹងបង្កើត ឬកែសំរួលស្ដង់ដារកម្ពុជា គំរោងស្ដង់ដារនេះត្រូវបានពិនិត្យ និង ពិចារណាដោយបុគ្គលិកបច្ចេកទេស ដើម្បីកំណត់អាទិភាពរបស់វាដោយផ្ដោតលើ៖ 
១ នយោបាយអភិវឌ្ឍន៍ស្តង់ដារថ្នាក់ជាតិ 
២ ភាពបន្ទាន់នៃតំរូវការស្ដង់ដារ (យោងទៅលើស្ថានភាពមានអាសន្នទាក់ទងនឹងសុខភាព សុវត្ដិភាព ។ល។)
 ៣ ការការពារអ្នកប្រើប្រាស់ និងបរិស្ថាន 
៤ កំរិតនៃសកម្មភាពសេដ្ឋកិច្ចនៅក្រោមរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម
៥ សារៈសំខាន់សំរាប់ការត្រួតពិនិត្យ ការនាំចូល-ចូល រោងចក្រឧស្សាហកម្ម និងការបញ្ជាក់វិញ្ញាបនប័ត្រ 
៦ បង្កើនសមត្ថភាពផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល 
៧ ភាពដែលអាចរកបាននៃឯកសារយោង និងឧបករណ៍សំរាប់ការធ្វើតេស្ដ។ ផែនការក្នុងការកំណត់អទិភាព ស្ដង់ដារត្រូវបានព្រាងបន្ទាប់ពីការបញ្ចប់ការស្ទង់មតិពីគ្រប់ភាគីដែលមានចំណាប់អារម្មណ៍ និងភាគីពាក់ព័ន្ធ។

ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.