វិញ្ញាបនបត្រកម្មបញ្ជក់ប្រព័ន្ធ

Thu-21-April-2016

ការចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមតាមស្តង់ដាប្រព័ន្ធមានដូចជា៖ ISO 9001, ISO 14001, GMP, HACCP, ISO 22000....ហើយមានអត្ថប្រយោជន៏ដូចខាងក្រោម៖
—  ធ្វើឲ្យកាន់តែប្រសើរឡើងលើគុណភាព (កាត់បន្ថយភាពខ្ជះខ្ជាយធ្វើការឡើងវិញ, ​កាត់បន្ថយការរអ៊ូរទាំពីអតិថិជន)។ល។
—  ធ្វើឲ្យកាន់តែប្រសើឡើងលើប្រសិទ្ធភាពផលិតភាព​ និងសក្តា​​នុពលភាព
—  ធ្វើឲ្យកាន់តែប្រសើរឡើងលើកម្រិតនៃការជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តការ​និងការយល់ដឹងអំពីគុណភាព
—  ធ្វើឲ្យកាន់តែប្រសើឡើងលើការទំនាក់ទំនងព័ត៌មានអំពីគុណភាព
—  មានការត្រួតពិនិត្យបានយ៉ាងល្អលើដំណើការនិងសកម្មភាពការងារទាំងអស់ក្នុងអង្គភាព/ក្រុមហ៊ុនទាំងមូលនិងការយល់ដឹងអំពីគុណភាព
—  ធ្វើឲ្យកាន់តែប្រសើឡើងលើការទំនាក់ទំនងព័ត៌មានអំពីគុណភាព
—  គុណភាពកាន់តែប្រសើរឡើងមានន័យថា​បំពេញចិត្តអតិថិជនបានកាន់តែច្រើននាំទៅដល់សេចក្តីសង្ឃឹមនៃការធ្វើពាណិជ្ជកម្មកើនឡើងនិងមានកេរ្តិ៍ឈ្មោះនៅលើទីផ្សារកាន់តែប្រសើរឡើង
—  អង្គភាព/ក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រ គឺច្បាស់លាស់ណាស់មានប្រៀបលើដៃគូប្រកួតប្រជែង
—  ការពេញចិត្តរបស់អតិថិជនកាន់តែខ្ពស់​ និង បង្កើនជំនឿទុកចិត្តដល់អតិថិជន
—  ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនិងគុណភាពផលិតផលរបស់លោកអ្នក
—  បង្ហាញការផ្តាច់ជ្ញារបស់លោកអ្នកក្នុងការផលិតឬធ្វើពាណិជ្ជកម្មនូវផលិតផលឲ្យមានសុវត្ថិភាព
—  បង្ហាញភាពអនុលោមពេលដែលអាជ្ញាធរមានសមត្តកិច្ចឬអ្នកពាក់ព័ន្ធធ្វើអធិការកិច្ច
—  ផ្តល់ឱកាសក្នុងការធ្វើពាណិជ្ជកម្មនូវផលិតផលរបស់អ្នកលើទីផ្សារអន្តរជាតិ 
ឯកសារសម្រាប់ទាញយករបស់វិញ្ញាបនបត្រស្តង់ដាប្រព័ន្ធ
- FMS - F 12. 1 - 02 Questionaire FSMS
FMS(HAC)(GMP) - F 12.1 -01 - Application
GMP - F 12. 1 - 02 - Questionaire GMP
HAC - F 12. 1 - 02 Questionaire HACCP
QMS - Application
QMS - F 12.1 - 02 Questionaire


នីតិវិធីនៃការផ្តល់វិញ្ញាបនបត្រស្តង់ដាប្រព័ន្ធ 
១. ការដាក់ពាក្យស្នើសុំ (Application)
—  អ្នកស្នើសុំ​ត្រូវបញ្ជូនពាក្យសុំដែលបានបំពេញរួចមកវិទ្យាស្តង់ដាកម្ពុជា(នាយកដ្ឋានវិញ្ញាបនបត្រកម្ម) ដោយបញ្ជាក់អំពីប្រភេទ​​​​​​​ស្តង់ដារណាមួយដែលខ្លួនកំពុងស្វែងរក        ឧទាហរណ៌៖        GMP  HACCP      ISO 22000      ISO 9001       ISO14001 
ü គំរូពាក្យ​ស្នើសុំ​វិញ្ញាបនបត្រនេះអាចទាញយកពី
·   វិទ្យាស្ថានស្តង់ដារកម្ពុជា​​ (ច្រក​ចេញ​ចូល​តែ​មួយ)  #538 ផ្លូវជាតិNo2, សង្កាត់ចាក់អង្រែលើ,ខណ្ឌមានជ័យ, រាជធានីភ្នំពេញ
·   គេហទំព័រ​​របស់ វិទ្យាស្ថាន​​ស្តង់ដារ​កម្ពុជាwww.isc.gov.kh 
២.​ ការ​ពិនិត្យ​លើ​ពាក្យ​ស្នើសុំ
មន្ត្រី​ច្រក​ចេញ​ចូល​តែមួយ នឹង​ធ្វើការ​ពិនិត្យ​ជា​បឋម​លើ​សំណុំ​លិខិត​នៃ​ពាក្យ​ស្នើសុំ ហើយ​បញ្ជូន​សំណុំ​លិខិត​នេះ​ទៅ​កាន់​ផ្នែក​ជំនាញ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី 
៣. ការ​ពិនិត្យ​វាយ​តម្លៃ​លើ​ភាព​គ្រប់គ្រាន់​នៃ​សំណុំ​ឯកសារ
·  ពិនិត្យ​វាយតម្លៃ​ជា​បឋម​លើ​ចម្លើយ​នៃ​កម្រង​សំនួរ ដែល​បំពេញ​ដោយ​អ្នក​ស្នើសុំ
·   ​វាយតម្លៃ​ និង​ផ្ទៀងផ្ទាត់​លើ​ភាព​គ្រប់គ្រាន់​នៃ​សំណុំ​ឯកសារ​បច្ចេកទេស
§  ភាព​អនុលោម ​(អាចបន្តទៅដំណាក់កាលបន្ទាប់​) ឬ
§  ​​ភាព​មិន​អនុលោម(ចាត់វិធានការកែតម្រូវ) 
៤. ការធ្វើសវនកម្មដំណាក់កាលទី១(Stage Audit)
·  ធ្វើរបាយការណ៏សវនកម្មដំណាក់កាលទី១
·  អ្នកស្នើសុំត្រូវកែតម្រូវភាពមិនអនុលោម
·  ក្រុម​សវនកម្ម​នឹង​ចុះ​ធ្វើការ​ពិនិត្យ​​ផ្ទៀងផ្ទាត់​​ថា​ អ្នក​ស្នើសុំ​បាន​អនុវត្ត​វិធានការ​កែតម្រូវបាន​ត្រឹម​ត្រូវដែរឬទេ?
o  ប្រសិនបើត្រឹមត្រូវអាចអនុវត្តទៅដំណាក់កាលបន្ទាប់
o  ប្រសិនបើមិនត្រឹមត្រូវ អ្នកស្នើសុំត្រូវចាត់វិធានការបន្ថែមទៀត រួចហើយជូនដំណឹងមកដល់ក្រុមសវនករដើម្បីចុះធ្វើសវនកម្មឡើងវិញ 
៥. ការធ្វើសវនកម្មដំណាក់កាលទី២(Stage2 Audit)
· ចុះធ្វើសវនកម្មផ្ទាល់នៅក្រុមហ៊ុន/អង្គភាពក្រោយ​ពី​ការ​បញ្ចប់​នូវ​ការ​ធ្វើ​សវនកម្ម ក្រុម​សវនករ​នឹងធ្វើរបាយការណ៏អំពីលទ្ធផលនៃការធ្វើសវនកម្មដំណាក់កាលទី២
វិធាន​ការ​កែ​តម្រូវ និង​ការ​តាមដាន​(ករណី​មាន​ភាព​មិន​អនុលោម)
· បន្ទាប់​ពី​បាន​ទទួល​របាយការណ៍​សវនកម្ម​​ដំណាក់​កាល​ទី​២ ស្ដីពី​ភាព​មិន​អនុលោម​ អ្នក​ស្នើសុំ​ត្រូវ​តែ​ចាត់​វិធានការ​កែ​តម្រូវ​ចំពោះ​ភាព​មិន​អនុលោមទាំងនោះ 
៦. ការ​ផ្ដល់​វិញ្ញាបនបត្រ(ករណី​គ្មាន​ភាព​មិន​អនុលោម​ ឬ​ភាព​​មិន​អនុលោម​ត្រូវ​បាន​កែ​តម្រូវ​រួច)
—  កិច្ចប្រជុំ​គណៈកម្មការវិញ្ញាបនបត្រប្រព័ន្ធ
—  ផ្អែក​លើ​អនុសាសន៍​របស់​គណៈកម្មការ​វិញ្ញាបនបត្រ​​កម្ម​​ប្រព័ន្ធ​​ក្នុងការផ្តល់វិញ្ញាបនបត្រឫការមិនផ្តល់វិញ្ញាបនបត្រ 
ការធ្វើសវនកម្មលើការអង្កេតតាមដានមួយឆ្នាំម្តង(Surveillance Audit)
វិញ្ញាបនបត្រ​នេះ​មាន​សុពលភាព​រយៈពេល០៣​ឆ្នាំ​ 
1.តើក្រុមហ៊ុនត្រូវមានឯកសារអ្វីខ្លះ ដើម្បីដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រព័ន្ធ?
ü ក្បួនគុណភាព (Quality Manual)ü ក្បួននីតិវិធី (Procedure Manual)ü នីតិវិធីលំអិត (Work Instruction)ü ទំរង់បែបបទ (Form) និងü ឯកសារពាក់ព័ន្ធផ្សេងៗទៀត....។ 
2.  តើរយៈពេលប៉ុន្មានអាចទទួលបានវិញ្ញាបនបត្រ?
ü  អាស្រ័យលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការអនុវត្តប្រព័ន្ធដែលខ្លួនបានស្នើសុំ
ü  ក្នុងករណីក្រុមហ៊ុនបានអនុវត្តពេញលេញនូវប្រព័ន្ធរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព
·  ធ្វើសវនកម្មផ្ទៃក្នុង
·  ការពិនិត្យឡើងវិញលើការគ្រប់គ្រង
·  ភាពមិនអនុលោមត្រូវបានរកឃើញដោយក្រុមសវនករ ត្រូវបានដោះស្រាយរួចរាល់ ការទទួលវិញ្ញាបនបត្រត្រូវប្រើរយៈពេលមិនលើសពី០៣ខែ     
 
3.  តើវិញ្ញាបនបត្រមានតម្លៃប៉ុន្នាន?
អាស្រ័យលើប្រភេទស្តង់ដារដែលក្រុមហ៊ុនបានស្នើសុំ។ តម្លៃលំអិតនៃសេវាដូចមានចែងនៅក្នុងប្រកាសរួម​ស្តីពី​ការផ្ដល់​សេវា​សាធារណៈ និងការ​ពិន័យអន្តរការណ៍​ជាប្រាក់​ដោយ​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លេខៈ ៧១៧ សគហប្រក​ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥។

ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.