ការជួនដំណឹងកម្ពុជាក្រោមកិច្ចព្រមព្រៀង WTO/TBT

Thu-21-April-2016

ចំណុចសាកសួរទាក់ទង WTO/TBT

​ចំណុចសាកសួរទាក់ទង WTO/TBT ក្នុងប្រទេសកម្ពុជា ​និង​ការ​ជូនដំណឹង​គឺ​ជា​ចំណុច​ទំនាក់​ទំនង​ជាតិ​ដែល​អនុវត្ត​កាតព្វដែលមាន​តម្លាភាព​ក្រោម​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​របាំង​បច្ចេកទេស​ចំពោះ​ពាណិជ្ជកម្ម (កិច្ចព្រមព្រៀងTBT​) នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO​)។ ចំណុចទាក់ទងនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្រោម​វិទ្យាស្ថាន​ស្តង់​ដា​កម្ពុជា​ នាយកដ្ឋានព័ត៌មាន ​និង​សេចក្តី​ជូនដំណឹង​ស្តី​ពី​របាំង​បច្ចេកទេស​ចំពោះ​ពាណិជ្ជកម្ម​នេះ​មាន:

ជូន​ដំណឹង​ស្ដ​ង់​ដា​រផ្សេងៗ ​បទ​ប្ប​ញ្ញ​ត្តិ​ប​ច្ចេ​ក​ទេស​ និង​នីតិវិធី​នៃ​ការ​វាយ​តំលៃ​អនុលោម​ដែល​បាន ​ស្នើ​ឡើង​ និង​អនុម័ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​អាច​បង្កើត​ជា​ឧបសគ្គ​មិន​ចាំបាច់​ក្នុងការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​សមាជិក​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្សេង​ទៀត​;
ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ ហើយ​បាន​បញ្ជូនបន្តទៀត ​ទៅ​ក្រសួង​ដែល​ពាក់ព័ន្ធ​ស្ថាប័ន ​និង​ភាគី​ដែល​ចាប់​អារម្មណ៍​ចំពោះ​ការផ្តល់យោបល់ ។
ការ​ទទួល​ និង​ការ​ឆ្លើយ​សំណួរ​របស់​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផ្សេង​ទៀត​ស្តី​ពី​បញ្ហា TBT​ និង​លើ​សំណើ​ផ្តល់​ឯកសារ​ដែល​អាច​រក​បាន​ដែល​ពាក់ព័ន្ធ​;
ផ្ញើ​ការសាកសួរ​ពី​ក្រសួង​ពាក់ព័ន្ធ​ ស្ថាប័ន ​និង​ភាគី​ដែល​ចាប់​អារម្មណ៍​លើ​បញ្ហា​ដល់​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក TBT ផ្សេង​ទៀត​។

សម្រាប់​ច្បាប់​ចម្លង​នៃ​អត្ថបទ​ពេញលេញ​នៃ​ការ​ជូន​ដំណឹង TBT ភាគី​ពាក់ព័ន្ធ​មាន​ជម្រើស​ពីរ​:

ទំនាក់ទំនង​មកកាន់ចំណុចសាកសួរទាក់ទង WTO/TBT

វិទ្យាស្ថាន​ស្តង់​ដា​កម្ពុជា (ISC​)
នាយកដ្ឋានព័ត៌មាន (ID​)
# 538 ផ្លូវជាតិ​លេខ២, សង្កាត់​ចាក់អង្រែលើ 
ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។
ទូរស័ព្ទ​: +855 23 216 086
ទូរសារ +855 23 216 086

ចូលគណនីប្រើប្រាស់
អាគារលេខ៥០៨ ផ្លូវជាតិ២ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥ / ទូរសារៈ (៨៥៥) ០២៣ ៤២ ៨៧ ៤៥
អ៊ីម៉េលៈ discinfo@camnet.com.kh / វែបសាយៈ www.isc.gov.kh
©២០១៦​ - រក្សាសិទ្ធិគ្រប់យ៉ាង ដោយ  វិទ្យាស្ថានស្តង់ដារកម្ពុជា.
រចនា និងបង្ហោះដោយ សឺវីងវេប សឹលូសិន.